ខេត្តតាកែវ ៖ អភិបាលក្រុងដូនកែវ លោកកង អាណាន់ ប្រកាសនឹងបិទ ផ្សារតាកែវ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះតទៅ កាលពីព្រឹកថ្ងៃទី០៦ មិថុនា ២០២១ ថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ការប្រកាសបិទ ផ្សារតាកែវជាបណ្តោះអាសន្ននេះ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ ក្រោយពេល រកឃើញ អាជីករមួយចំនួន បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលច្រើននាក់ជាមួយនឹងអ្នកជំងឺវិជ្ជមានកូវីដ១៩ ។
គួរបន្ថែមថា បុគ្គលវិជ្ជមានកូវីដរូបនេះមានឈ្មោះ ហិន អៀ ជាអាជីវករលក់បន្លែខាងជើងផ្សារតាកែវ ដូច្នេះ លោកអភិបាលក្រុងដូនកែវ សូមអំពាវនាវអ្នកដែលពាក់ព័ន្ធ មិនថាដោយផ្ទាល់ និងប្រយោល សូមចូលរួមដោយស្ម័គ្រចិត្តក្នុងការផ្តល់សំណាក់ឲ្យបានទាំងអស់គ្នានៅមុខផ្សារតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖
ប្រភព ៖ SRD ព័ត៌មានខេត្តតាកែវ