គិតត្រឹមថ្ងៃទី៣នេះ ក្រសួងរកឃើញករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មីដែលតា សរុបទាំងអស់កើនដល់២៦០ករណីហើយ - TrueID

គិតត្រឹមថ្ងៃទី៣នេះ ក្រសួងរកឃើញករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មីដែលតា សរុបទាំងអស់កើនដល់២៦០ករណីហើយ

August 4, 2021

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣ខែសីហាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ បានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា ចំនួន៣៦ករណីបន្ថែមទៀត។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩វីរុសបំប្លែងថ្មីដែលតានេះក្រសួងបានរកឃើញវិជ្ជមានលើបុគ្គលិកសុខាភិបាល ០៨នាក់ និង២៨នាក់ទៀតជាអ្នកភូមិនៅក្នុងសហគមន៍។

សូមរំលឹកថា​ គិតចាប់ថ្ងៃទី៣១ ខែមិនាដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ វីរុសបំប្លែងថ្មីប្រភេទដែលតាលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍សុរបទាំងអស់ចំនួន ២៦០នាក់ហើយ។

ជាមួយគ្នានេះតាមការសង្កេតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចម្លងនាពេលបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យដែលក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុដូចនេះក្រសួងសូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវលើ៣ការពារ៣កុំ និងកុំទៅកាន់ទីតាំង ៣ជ ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដមកចូលផ្ទះនិងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ពិសេស ឪពុកម្តាយ ជីដូនជីតា ឬ អ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារដែលជាបុគ្គលិកងាយរងគ្រោះ និងប្រឈាមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ១៩នេះ៕

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩
សកម្មភាពក្រុមគ្រូពេទ្យយកសំណាករកកូវីដ១៩
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...