ក្តៅៗ ព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសជាលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី - TrueID

ក្តៅៗ ព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសជាលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

June 21, 2021

មណ្ឌលគិរី: ក្រោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានប្រកាសរកឃើញកំណប់រ៉ែមាសជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៅក្នុងតំបន់អូរខ្វាង ខេត្តមណ្ឌលគិរីរួចមក នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សូមរំលឹកផងដែលយោងតាមរបាយការណ៍ជាបឋម កំណប់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីនេះ និងមានសមត្ថភាពអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង ដែលនេះជាក្តីរំពឹងដល់ចម្បងនៅក្នុងការជួយទ្រទ្រង់​ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិកម្ពុជា៕

សកម្មភាពជីកយករ៉ែមាស និងធ្វើប្រព្រឹត្តកម្ម

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...