ភ្នំពេញ៖ ជាការពិត តម្រូវការរបស់អ្នកអាយធីនៅកម្ពុជា គឺមានច្រើន ជាពិសេស គឺនៅតាមបណ្ដាក្រុមហ៊ុនធំ តូច។ ក្នុងនោះដែរ ការស្វែងរកបុគ្គលិកអាយធី ដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ គឺពិតជាមិនងាយរកបានទេ ព្រោះជំនាញនេះ មិនមែនឱ្យតែអ្នករៀនអាយធី សុទ្ធតែអាចចេះច្បាស់ទេ។
ដោយសារតែបែបនេះហើយ លោក សាធ រតនា បានបង្កើតក្រុមហ៊ុនថ្មីមួយឡើង ឈ្មោះ Bong IT ដើម្បី ផ្តល់ឲ្យក្រុមហ៊ុនផ្សេងៗ មិនថាតូច ឬធំ នៅរាជធានីភ្នំពេញ ឬ ខេត្ត អាចទទួលបាននូវអ្វីដែលពួកគាត់ចង់បាន ពីខាងផ្នែកអាយធីមួយនេះ។
ចំពោះក្រុមហ៊ុនBong IT នេះដែរ បានសម្រិតសម្រាំង នូវអ្នកអាយធី ដែលមានជំនាញច្បាស់លាស់ខ្លាំង ទៅលើផ្នែកជាច្រើននៅក្នុងអាយធី ដូចជា IT Support Freelancer System Development Website Development IOS Development Android Development និងផ្នែកអាយធី ជាច្រើនទៀតផងដែរ។
លោក សាធ រតនា CEO ក្រុមហ៊ុន Bong IT បានបន្ថែមថា Bong IT គឺបង្កើតក្នុងគោលបំណង ជួយសម្រួលទៅបណ្តាក្រុមហ៊ុននានា ដែលមានផលវិបាក និងមានបញ្ហា ទៅលើផ្នែកអាយធី ដូច្នេះលោកថា ការដែរធ្វើបែបនេះ ពិតជាងាយស្រួលខ្លាំង និងឲ្យការងារក្នុងក្រុមហ៊ុនរបស់ពួកគេ កាន់តែលឿន និងរីកចម្រើនបានប្រសើរឡើង ប្រកបទៅដោយបច្ចេកវិទ្យាទំនើបៗ ដែលBong IT បានរៀបចំឲ្យ។
ជាពិសេស សម្រាប់បងប្អូន ដែលកំពុងមានតម្រូវការអ្នកអាយធី ដើម្បីជួយសម្រួលការងារក្នុងក្រុមហ៊ុនរបស់អ្នក អាចទាក់ទងទៅកាន់ក្រុមហ៊ុន Bong IT ឥឡូវនេះបាន តាមរយៈលេខទូរស័ព្ទ 098 78 68 28 (Telegram) ឬ 085 786 828៕