យ៉ាងហោចណាស់ កងទ័ពជើងទឹកថៃ៣១នាក់ បា.ត់ខ្លួន បន្ទាប់ពីនាវាចម្បាំងបានលិ.ច - TrueID

យ៉ាងហោចណាស់ កងទ័ពជើងទឹកថៃ៣១នាក់ បា.ត់ខ្លួន បន្ទាប់ពីនាវាចម្បាំងបានលិ.ច

December 20, 2022

បាងកក៖ យោធាថៃបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រកាលពីថ្ងៃចន្ទ (ទី១៩ ខែធ្នូ) ដើម្បីព្យាយាមស្វែងរកទាហានជើងទឹក ៣១ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីនាវាចរណ៍មួយគ្រឿងបានលិ.ចពេញមួយយប់ក្នុងទឹកជ្រោះក្នុងឈូងសមុទ្រថៃ។

យ៉ាងហោចណាស់នាវាកងទ័ពជើងទឹកចំនួន ៣ និងឧទ្ធម្ភាគចក្រពីរគ្រឿងត្រូវបានបញ្ជូនទៅស្វែងរកអ្នកបា.ត់ខ្លួននៅខេត្ត Prachuap Khiri Khan ភាគខាងត្បូងនៃទីក្រុងបាងកក បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានធ្លាក់នៅមុនពាក់កណ្តាលអធ្រាត្រប្រហែល ២០ ម៉ាយពីឆ្នេរសមុទ្រ។

យោងតាមកងទ័ពជើងទឹកបានរាយការណ៍មកថា មាន ខ្យល់បក់ខ្លាំង និងរលកមានកម្លាំងខ្លាំង ដែកបានបណ្តាលឲ្យទឹកសមុទ្រចូលក្នុងនាវា ដែលធ្វើឱ្យខូចខាតដល់ប្រព័ន្ធអគ្គិសនី និងថាមពលសំខាន់ ៗ ត្រូវបានបាត់បង់។

ទៀតសោត នៅពេលដែលម៉ាស៊ីនសំខាន់ៗ ត្រូវបានឈប់ដំណើរការ នាវាមិនអាចគ្រប់គ្រងបាននោះ ជា​លទ្ធផល ទឹក​បាន​ចាប់​ផ្តើម​ចូល​កប៉ាល់​យ៉ាង​ឆាប់​រហ័ស ដែល​ធ្វើ​ឱ្យ​វា​លិចភ្លាមៗតែម្ងង។

បន្ថែមពីនេះប្រតិបត្តិការ​ស្វែងរក និង​ជួយ​សង្គ្រោះ​បាន​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃអាទិត្យ​ នៅវេលាម៉ោង ៨ និង ៤០ នាទីយប់ ម៉ោងក្នុងស្រុក នាវាកងទ័ពជើងទឹកមួយក្នុងចំនោមនាវាទាំង ៣ បានបញ្ជូនទៅជួយសង្គ្រោះមនុស្ស ១០៦ នាក់នៅលើនាវា ទោះ​បី​ជា​យ៉ាង​ណា វា​មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ទេ ដោយសារ​ខ្យល់​បក់​ខ្លាំង និង​ទឹក​បក់​ខ្លាំង។

កងទ័ពជើងទឹកបាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស៧៥​នាក់ត្រូវបានជួយសង្គ្រោះ ហើយ ៣១ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ហើយកំពុងតែបន្តស្វែងរកដូច្នេះដែរ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...