ភ្នំពេញ៖ ហាងទំនើប ភូមិអេឡិចត្រូនិច គឺជាហាងលក់គ្រឿងអេឡិចត្រូនិចចំរុះម៉ាក ដែលមានដូចជាម៉ាក LG , Panasonic , Media , Lececo , Master Plug ហើយផ្តល់នៅផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះយ៉ាងសំបូរបែបដូចជា ទូរទស្សន៍ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀតដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗចុងក្រោយគេបង្អស់។ ហាងទំនើប ភូមិអេឡិចត្រូនិច ផ្លូវ 2004នេះ គឺជាហាងដំបូង ក៏ជាហាងគំរូរបស់យើង និងចាប់បើកលក់ និងបំរើសេវាកម្មជាផ្លូវការដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី24 ខែមីនាឆ្នាំ 2022 នេះតទៅ ។
ក្រុមហ៊ុន GGEAR Retail ដែលជាអ្នកផ្តួចផ្តើមក្នុងការបង្តើតស្លាកសញ្ញាភូមិអេឡិចត្រូនិច នេះឡើងមក ក៏បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការ ដោយបានការចូលរួមពីសំណាកលោកអភិបាលរងខណ្ឌសែន សុខ លោក សាំង សុភៈវិចិត្រ អ្នកតំណាងក្រុមហ៊ុនLG , Panasonic ប្រចាំប្រទេសកម្ពុជា និងភ្ញៀវកិតិ្តយសព្រមទាំងអ្នកសារពត៌មានជាច្រើនអ្នកទៀតដែរ។
លោក ហ៊ ធីឡា នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន GGEAR Retail បានមានប្រសាសន៍ថា៖
ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរភូមិអេឡិចត្រូនិច មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃពិសេសដែលអតិថិជននឹងទទួលបានការចំណេញរហូតដល់ ៤ដង និងកាដូថែមជូនជាច្រើនទៀតក៏ដូចជាការបង់រំលោះគ្មានការប្រាក់ 0%ជាមួយធនាគារអុីអន ប្រម៉ូសិនពិសេសនេះប្រព្រឹត្តចាប់ពីថ្ងៃទី 24រហូតដល់ថ្ងៃទី 27 ខែមីនាឆ្នាំ 2022 ដែលមានអាស័យដ្ឋាន ផ្លូវ២០០៤ មានអាស័យដ្ឋាន ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 015 333 294 ៕