បុរសរូបនេះ មានជំងឺគាំងបេះដូង បន្ទាប់ពីផឹកភេសជ្ជៈប៉ូវកម្លាំង អស់ដល់ទៅ១២កំប៉ុងក្នុងមួយថ្ងៃ - TrueID

បុរសរូបនេះ មានជំងឺគាំងបេះដូង បន្ទាប់ពីផឹកភេសជ្ជៈប៉ូវកម្លាំង អស់ដល់ទៅ១២កំប៉ុងក្នុងមួយថ្ងៃ

June 21, 2021

អង់គ្លេស៖ បុរសម្នាក់ បានដាស់តឿនមនុស្សគ្រប់គ្នា ឲ្យចៀសឆ្ងាយពីការផឹកភេសជ្ជៈប៉ូវកម្លាំង បន្ទាប់ពីរូបគាត់រងនូវជំងឺគាំងបេះដូង ដោយសារការផឹកភេសជ្ជៈប៉ូវកម្លាំងដល់ទៅ១២កំប៉ុងក្នុងមួយថ្ងៃ។

បុរសខាងលើនេះ មានឈ្មោះថា Lee Kamen អាយុ៥៥ឆ្នាំ មកពីទីក្រុង Hull នៃប្រទេសអង់គ្លេស ហើយគាត់បានទទូចថា ភេសជ្ជៈប៉ូវកម្លាំងគួរតែហាមឃាត់និងមិនត្រូវលក់ឲ្យក្មេងក្រោមអាយុ១៦ឆ្នាំឡើយ។

យោងតាមសម្ដីរបស់គាត់ប្រាប់ប្រភពព័ត៌មានថា រូបគាត់ផ្ទាល់ជាមនុស្សដែលមិនជក់បារីឬផឹកស្រាទេ និងចាប់ផ្ដើមមានជំងឺគាំងបេះដូង នៅអាយុ៤៩ឆ្នាំ។ ហើយមុនពេលមានជំងឺគាត់បានផឹកភេសជ្ជៈប៉ូវកម្លាំងចាប់ពី៨ ទៅ១២កំប៉ុងក្នុងមួយថ្ងៃ ដោយសារការហត់នឿយពីការធ្វើការងារខ្លាំងពេក។លុះមកដល់ថ្ងៃមួយ គាត់បានដួលសន្លប់បាត់បង់ស្មារតី ដោយសារគាំងបេះដូងនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានប្រាប់គាត់ថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងគឺជាមូលហេតុបណ្ដាលឲ្យទៅជាបែបនេះ ដែលឮដូច្នេះហើយ ធ្វើឲ្យគាត់ស្រឡាំងកាំងយ៉ាងខ្លាំង។

យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់ត្រូវលេបថ្នាំព្យាបាលជារៀងរាល់ថ្ងៃហើយគាត់ក៏បានហាមឃាត់កូនស្រីរបស់គាត់មិនឲ្យផឹកភេសជ្ជៈប៉ូវកម្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Lee Kamen
លោក Lee Kamen
លោក Lee Kamen
លោក Lee Kamen

ប្រភព: ladbible.com

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...