ថ្មីទៀតហើយ! ពិភពលោករកឃើញកូវីដ មួយប្រភេទទៀត ជាកូវីដកូន-កាត់ ឈ្មោះពីរោះសាហាវ - TrueID

ថ្មីទៀតហើយ! ពិភពលោករកឃើញកូវីដ មួយប្រភេទទៀត ជាកូវីដកូន-កាត់ ឈ្មោះពីរោះសាហាវ

January 10, 2022

ពិភពលោក÷ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អ្នកស្រាវជ្រាវម្នាក់នៅឯប្រទេស Cyprus (ស៊ីប) បានរកឃើញប្រភេទវីរុសកូរ៉ូណាថ្មី ដែលជាការរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង ដោយភ្លាមៗនោះលោល សាស្ត្រាចារ្យផ្នែកជីវវិទ្យាសាស្រ្តដ៏ល្បីនៅសាកលវិទ្យាល័យស៊ីប បានហៅប្រភេទនេះថា Deltacron «ដែលតាក្រុង» ដោយសារតែហ្សែនរបស់វាស្រដៀងនឹង អូមីក្រុង នៅពីក្នុងបណ្ដំហ្សែនរបស់វ៉ារ្យ៉ង់ ដែលតា។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ មានករណីចំនួន ២៥ ត្រូវបានគេរាយការណ៍ទាក់ទងនឹង ដែលតាក្រុង ស្របពេលដែលវ៉ារ្យ៉ង់ថ្មី ដែលតាក្រុង កើតឡើងនៅចំពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បន្តរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងនៃករណី COVID-19 នៅបណ្ដាប្រទេសមួយចំនួន ដែលបានបង្កជាការបារម្ភជាខ្លាំង ថាតើវ៉ារ្យង់ថ្មីនេះអាចបង្កជាហានិភ័យដែរឬទេ?

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេនៅទន្ទឹមរងចាំមើលលទ្ធផលនៃការសិក្សារបស់អង្គការសុខភាពពិភពលោក WHO ជុំវិញវីរ៉ុសបម្លែងថ្មីនេះ ថាតើមានហានិភ័យធ្ងន់ធ្ងរឬក៏យ៉ាងណា?

វីរុសកូវីដ
វីរុសកូវីដ
លោកអគ្គលេខាធិការ WHO
លោកអគ្គលេខាធិការ WHO
រូបត្លុកទាក់ទងនឹងកូវីដ
រូបត្លុកទាក់ទងនឹងកូវីដ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...