ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមាន មានពី ១៨-២២ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ អង្សារសេ
-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សារសេ
-អាកាសធាតុអាចចុះត្រជាក់ពី មធ្យមទៅខ្លាំង ។ ពិសេស ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សារសេ នៅពេលព្រឹកនិងនៅពេលយប់។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ-
សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សារសេ
-នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម