ភ្នំពេញ៖ ផ្អែកលើទិន្ឋិន័យអ្នកឆ្លងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានរកឃើញថាមានភូមិ និងតំបន់ចំនួន ១៣ ដែលមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖
១. ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
២. ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
៣. ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ
៤. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
៥. (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន
៦. ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
៧. ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
៨. ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
៩. ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
១០. ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
១១. ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
១២. ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន
១៣. ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា
ក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវសូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥ ៕
សម្រាប់ព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload