រាជធានីភ្នំពេញ ៖ ក្រោយ មានការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង ជាពិសេស ប្រភពចម្លងតែង រកឃើញចេញពី ផ្សាររដ្ឋធំៗទៀតនោះ អាជ្ញាធរបាន សម្រេចប្រកាសបិទផ្សាររដ្ឋទាំំងអស់ ជាបណ្តោះអាសន្ន ដើម្បី បញ្ចៀស ការឆ្លងកាន់តែច្រើន។
ជាមួយគ្នានេះ ដោយសារតែ ចំនួនតួលេខអ្នកឆ្លង ក្នុងរាជធានីភ្នំពេញ មានចំនួនធ្លាក់ចុះនោះ ពេលនេះ អាជ្ញាធរសម្រេចបើកផ្សាររដ្ឋទាំំងអស់ ឡើងវិញហើយ ចាប់ពីថ្ងៃនេះតទៅ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ឲ្យផ្សាររដ្ឋទាំងអស់ បើកលក់ដូរ ទំនិញគ្រប់ប្រភេទ ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី ១៥ មិថុនា នេះតទៅ៕
តែយ៉ាងក្តី គ្រប់អាជីវកម្ម ការលក់ដូរទាំំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ជាអាទ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ វាស់កម្តៅ ការស្កេន QR Code ជាពិសេស គឺអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ <៣ការពារ និង៣កុំ>៕