ឆ្នាំថ្មីគ្រួសារ ឌួង ឆាយ ឡើងស្រើតៗ? អស់ពី ដោះបំណុល ទិញរថយន្ត ពេលនេះ ប្អូនស្រីបើកហាងធំខ្លាំងទៀត - TrueID

ឆ្នាំថ្មីគ្រួសារ ឌួង ឆាយ ឡើងស្រើតៗ? អស់ពី ដោះបំណុល ទិញរថយន្ត ពេលនេះ ប្អូនស្រីបើកហាងធំខ្លាំងទៀត

January 11, 2022

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលលែងលះជាមួយអតីតភរិយារួចហើយនោះ លោក ឌួង ឆាយ ធ្លាប់បញ្ជាក់ថា ខ្លួនចុះចេញតែខ្លួនប៉ុណ្ណោះ ខណៈពេលនោះ រូបលោកក៏ត្រូវរ៉ាប់រងបំណុលលោកឪពុកទុកឲ្យ មិនចេះតិចលានដុល្លារថែមទៀតផង ដែលធ្វើមហាជន ហាក់អាណិតរូបលោកជាខ្លាំង។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញ គ្រួសាររបស់លោក ឌួង ឆាយ ហាក់ឡូយឆាយឡើងវិញ សាជាថ្មី ដែលកន្លងទៅថ្មីៗនេះ ប្អូនស្រីបង្កើតរបស់លោក ឌួង ឆាយ ធ្លាប់បង្ហើបថា គ្រួសារខ្លួនអាចដោះបំណុលគ្រួសាររួចហើយ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏ទើបនឹងទិញ រថយន្តទំនើប តម្លៃខ្ពស់ខ្លាំង Bentley ឲ្យអ្នកម្តាយជាកាដូក្នុងថ្ងៃកំណើតរូបលោកផងដែរ។

ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនស្រីក៏ទម្លាយទំហំហាងលក់សម្លៀកបំពាក់នារីធំខ្លាំង ហក់ពីការលក់អនឡាញ មកបើកហាងផ្ទាល់ខ្លួន ធំខ្លាំង មហាជនឃើញហើយ ដឹងតែចំណាយលុយអស់មិនតិចនោះឡើយ ក្រោយឃើញដូច្នេះហើយ មហាជននាំគ្នាផ្អើលថា លោក ឌួង ឆាយ មិនយូរមិនឆាប់ទេទំនងអាចនឹង មានទ្រព្យសម្បត្តិមិនចាញ់ពេលមុននោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ឆាយ
លោក ឌួង ឆាយ
លោក ឌួង ឆាយ និងអ្នកម្តាយ
លោក ឌួង ឆាយ និងអ្នកម្តាយ
លោក ឌួង ឆាយ និងគ្រួសារ
លោក ឌួង ឆាយ និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...