រដ្ឋបាលក្រុងព្រះសីហនុ ហាមឲ្យចតយានយន្ត តាមបណ្តោយឆ្នេរ ករណីរកឃើញនឹងឃាត់ទុកជាបណ្ដោះអាសន្ន - TrueID

រដ្ឋបាលក្រុងព្រះសីហនុ ហាមឲ្យចតយានយន្ត តាមបណ្តោយឆ្នេរ ករណីរកឃើញនឹងឃាត់ទុកជាបណ្ដោះអាសន្ន

January 20, 2023

សង្គម៖ នៅលើផេកជាផ្លូវការរបស់ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចេញសេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាត្តិ ឲ្យចរាចរ ឬក៏ចំណត យានយន្ត ឬក៏រទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើង តាមបណ្តោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ ក្នុងភូមិសាស្រ្ត ក្នុងក្រុងព្រះសីហនុ។

តាមរយៈសេចក្តីជូនដំណឹងនោះ រដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្ម ក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ហេតុដូច្នេះដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាព ជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាតឱ្យមានការចរាចរ ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ជាដាច់ខាត។

ក្នុងករណីពិនិត្យឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមាន ការខូចខាតកម្រាលថ្មក្រានីត។

ជាចុងក្រោយរដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្តតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ

រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...