សៀមរាប: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺ កូវីដ-១៩ ជាបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់(ស្រុកសូទ្រនិគម៣១នាក់ និងស្រុក ជីក្រែង៣៥នាក់) ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រនេះ ត្រូវបង្កើនការ ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តដូចខាងក្រោម៖