“Luna Prime” ហាងរចនាបទមកុដអប្សារា បានបង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងនៃក្រុងភ្នំពេញ - TrueID

“Luna Prime” ហាងរចនាបទមកុដអប្សារា បានបង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងនៃក្រុងភ្នំពេញ

May 27, 2022

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ ២០២២ “LunaPrime ” បានបើកសម្ពោធដំណើរជាផ្លូវការ នៅលើបណ្តោយមហាវិធីព្រះនរោត្តមកែងនឹងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។ រចនាបទ ខាងក្រៅហាងទាំងមូលត្រូវបានយកទម្រង់មកុដអប្សារាមករចនារំលេចឡើងចេញជារូបរាងហាង ដោយបន្ថែមនូវរចនាបទប្រណិតបែបសម័យទំនើប រក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។ រចនាបទហាងទាំងមូល លំអរដោយពណ៌ធម្មជាតិនិងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ប្លែក រំលេចជាភាពទាក់ទាញបង្កប់ទៅដោយ អត្តសញ្ញាណជាតិខ្មែរ អមដោយបរិយាកាសថ្មីដំបូងគេ ក្នុងរាជធានីភ្នំពេញ។

ដោយបានមើលឃើញអំពីសក្កានុពលនៃវិស័យម្ហូបអាហារនិងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា លោកជំទាវឈុន សុភារ័ត្ន ដែលជាស្ថាបនិកប្រេនLuna Coffee & Bakery ហើយទទួលបានការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជនរបស់ខ្លួន និងបានបង្កើតរហូតដល់ទៅ១៦សាខាទូទាំងប្រទេស ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។ លោកជំទាវបានសម្រេចបោះជំហានថ្មីមួយទៀតគឺLUNA PRIME មុខមាត់ថ្មី ដែលជា High-End Bistro ស្តង់ដារលំដាប់ប្រណិត ទាំងរចនាបទ ​ ការតុបតែង បរិយាកាស និងសេវាកម្មម្ហូបអាហារផ្សេងៗក្នុងហាង គឺរៀបចំឡើងយ៉ាងប្រណិតផ្ចិតផ្ចង់ជាមួយរសជាតិកំរិតស្តង់ដារ ប្រចាំតំបន់អាស៊ីអាគ្នេយ៏។

លោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹក ជាមួយនឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុង និងបានជារសជាតិកាហ្វេថ្មីៗប្រចាំហាងនោះគឺ Nitro Cold Brew, ColdDrip Coffee និង Syphon Coffee Brewing  ដែលជាប្រភេទកាហ្វេថ្មីស្រឡាងមិនធ្លាប់មានពីមុនមក។  ចំណែកឯអាហារពេលថ្ងៃ និងពេលល្ងាច នៅ LUNA PRIME មានម្ហូបពិសេសៗប្រចាំហាងជាច្រើន មានទាំង28 DaysButter Aged, Dry Aged, Pan-Seared Foiegras, Mi-Cuit Foie Gras, Port Wine,Brandy ជាមួយនឹងស្រាក្រហមល្បីៗ និង Cocktail ពិសេសៗ បម្រើជូនអតិថិជន។ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងស្រាល្បីៗមកពីប៉ែកអ៊ឺរ៉ុបជាច្រើនប្រភេទ  ហើយ Bistro ពេលយប់ ក៏មានការប្រគុំតន្ត្រី ផ្សេងៗ កំដរបរិយាកាសហាងផងដែរ។

ចំណែកឯរសជាតិនិងគុណភាពម្ហូបអាហារ ត្រូវបានចំអិនយ៉ាងសំរិតសំរ៉ាំងដោយផ្ទាល់ដៃពីមេចុងភៅជំនាញ ដែលមានបទពិសោធន៏ជាង១០ឆ្នាំទៅលើវិស័យម្ហូបអាហារ ក្នុងភោជនីយ៍ដ្ឋាន លំដាប់អន្តរជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៏។ លោក ហេង សុគីម ត្រូវបានគេស្គាល់ថា “Chef Kubi” ដែលរូបលោកបានបញ្ចប់ការសិក្សា ផ្នែកម្ហូបអាហារពីសាលា “Le Cordon Bleu” នៃប្រទេសបារាំង និងបានបម្រើការងារក្នុងភោជនីយ៍ដ្ឋានលំដាប់ អន្តរជាតិជាច្រើន តាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏អស់រយៈពេលជាង ១០ឆ្នាំ។ ឥឡូវនេះរូបលោក បាននាំយកនូវរសជាតិ និងមុខម្ហូបប្លែកៗជាច្រើនមុខមកកាន់ហាង Luna Prime ដើម្បីផ្តល់ជូនលោកអ្នកនូវ ចំណីឱជារស ដែលមិនធ្លាប់មានពីមុនមកក្នុងហាង Bistro នានា ក្នុងរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ  Luna Prime ក៏មានទទួលរៀបចំជា Privite Room សម្រាប់រៀបចំជាកម្មវិធីផ្សេងៗផងដែរមិនថាជាលក្ខណៈគ្រួសារ ឬ ក្រុមការងារ ដោយគ្រាន់តែធ្វើការទូរស័ព្ទមកកក់ទុកមុន តាមរយៈ៖

- ទូរស័ព្ទ ៖ 081 8888 68

- Facebook Page  : Luna Prime        

- ម៉ោងដំណើរការ : 6:30 ព្រឹក -9:00 យប់       

- អាសយដ្ឋាន : ផ្ទះលេខ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនរាជាធានីភ្នំពេញ។

- ទីតាំង Google Map : https://bit.ly/LunaPrime

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...