បរទេស៖ ឥណ្ឌូណេស៊ី ដែលជាប្រទេសរងគ្រោះខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តវ៉ាក់សាំងកូវីដ១៩ថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុនNovavax មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
កាលពីខែមិថុនា ក្រុមហ៊ុននេះបានរាយការណ៍ថា យោងតាមការសិក្សាលើមនុស្ស ៣០,០០០នាក់នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានបង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០.៤ ភាគរយ ប្រឆាំងនឹងជំងឺមានរោគសញ្ញា និងមានប្រសិទ្ធភាព១០០ភាគរយ ប្រឆាំងនឹងជំងឺស្ថិតក្នុងកម្រិតមធ្យម និងធ្ងន់ធ្ងរ។
គួរឱ្យដឹងដែរថា ការអនុម័តនេះនឹងផ្តល់ឱ្យប្រទេសឥណ្ឌូណេស៊ី អាចប្រើប្រាស់វ៉ាក់សាំង សំរាប់ចាក់ជូនប្រជាជនរបស់ខ្លួនប្រមាណ២៧០លាននាក់។ វ៉ាក់សាំងនេះទៀតសោត គឺនឹងត្រូវបានផលិតស្ថាប័នផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោក គឺវិទ្យាស្ថាន Serum Institute នៅប្រទេសឥណ្ឌា ស្ថិតក្រោមឈ្មោះម៉ាក Covovax ហើយការចែកចាយគ្រោងនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗ៕