ភ្នំពេញ: ជារឿងដ៏សែនសោកស្តាយនិងរន្ធត់ជាខ្លាំងក្រោយពេលដែលបុរសកំសត់ម្នាក់ត្រូវបានរថយន្តបុកស្លាប់ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
យោងតាមប្រភពឲ្យដឹងយុវជនដែលបានទទួលមរណភាពខាងលើមានឈ្មោះសុជ សេរីភាព អាយុ២០ឆ្នាំ ជាអតីតនិស្សិតឆ្នាំទី២ ក្រោយមកក៏កើតជំងឺរលាកស្រោមខួរ ក្លាយជាជនពិការភ្នែកស្នាក់នៅជាមួយក្រុមគ្រួសារ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯរថយន្តមិនស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចបាននឹងកំពុងតែបើកការស្រាវជ្រាវបន្ត ចំណែកឯសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចចាត់ចែងធ្វើបុណ្យបន្តតាមប្រពៃណីជាតិ៕
ចង់ជ្រាបឲ្យបានកាន់តែច្បាស់ថែមទៅទៀតនោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷