រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំជាមួយតំណាងអ្នកចែកចាយនិងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ដែលជាដៃគូសហការរបស់ខ្លួនមកពីទូទាំងប្រទេសកម្ពុជាដើម្បីធ្វើការបង្ហាញនូវទម្រង់អភិវឌ្ឍន៍ថ្មីនៃផលិតផលម៉ាក ខេ ស៊ីមេនរបស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្តបន្តលើកកម្ពស់ការរស់នៅកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា។
នៅក្នុងឱកាសជួបជុំនេះ«ថ្មី» បីយ៉ាងត្រូវបានបង្ហាញជូន៖ ទីមួយ គឺ ការរចនាសំបកបាវថ្មីសម្រាប់
ស៊ីម៉ងត៍ ខេ ស៊ីមេន; រូបមន្តថ្មីសម្រាប់ស៊ីម៉ងត៍ ខេ ស៊ុបពែរ;និងផលិតផលថ្មី គឺ ខេ ផោវើរ ផ្លាស្ទ័ររីង។
លោក Ratchayut Kasemchaisiriនាយកគ្រប់គ្រង អេសស៊ីជី ប្រចាំកម្ពុជាបានថ្លែងទៅកាន់តំណាងអ្នកចែកចាយ និងដៃគូថា ទោះបីជាឆ្នាំ២០២០កន្លងមកវាជាពេលវេលាលំបាកបំផុតចំពោះក្រុមហ៊ុនអាជីវកម្មទាំងអស់ក្ដី«យើងបានបង្ហាញឲ្យឃើញពីសាមគ្គីភាព និងបានឆ្លងកាត់វិបត្តិនេះរួមជាមួយគ្នាបានមួយឆ្នាំរួចហើយ»។
លោក Ratchayut មានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
យោងតាមលោកRatchayutស៊ីម៉ងត៍ ខេ ស៊ីមេន នឹងមានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមុះមុតរបស់យើងក្នុងការបោះជំហានឲ្យលឿនឆ្ពោះទៅរកអនាគតដោយប្រើកេរដំណែល និងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុតនៅក្នុងទីផ្សារកម្ពុជា ។
ស៊ីម៉ងត៍ខេ ស៊ុបពែរ មានរូបមន្តថ្មី។វាត្រូវបានកែលម្អឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខគឺការចាក់សាប និងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក។
រីឯផលិតផលថ្មីគឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញត្រូវគេចាត់ទុកថាជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុតនិងគ្មានស្នាមប្រេះ ។
ជាមួយនឹងការអភិវឌ្ឍថ្មីទាំងនេះលោក Ratchayutសង្ឃឹមថា អត្តសញ្ញាណថ្មីនិងផលិតផលថ្មីទាំងនេះនឹងបំពេញសេចក្ដីត្រូវការរបស់អតិថិជនកាន់តែល្អបន្ថែមទៀតនិងជួយឲ្យអ្នកចែកចាយទាំងអស់ សម្រេចបានបរិមាណលក់កើនឡើងនិងមានភាពងាយស្រួលក្នុងការលក់ផលិតផលទាំងនេះទៅឲ្យអតិថិជនរបស់ខ្លួន។
លោក Ratchayut បានបន្ថែមថា គោលដៅធំបំផុតគឺជួយជំរុញឲ្យមាននវានុវត្តន៍ និងកំណើនប្រកបដោយចីរភាពដល់វិស័យសំណង់ និងការរស់នៅរបស់ប្រទេសកម្ពុជាដែលនឹងនាំមកនូវការរស់នៅប្រកបដោយគុណភាពកាន់តែប្រសើរឡើងចំពោះម្ចាស់លំនៅដ្ឋានគ្រប់រូបនៅកម្ពុជា៕