យ៉ាងណាហើយ ស្ថានភាពអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី B.1.617 ដែលក្រសួងប្រកាសរកឃើញថ្ងៃមុន? - TrueID

យ៉ាងណាហើយ ស្ថានភាពអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី B.1.617 ដែលក្រសួងប្រកាសរកឃើញថ្ងៃមុន?

June 7, 2021

បាត់ដំបង៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន ៣នាក់ ដែលជាពលករកម្ពុជាត្រលប់មកពីប្រទេសថៃ តាមច្រកអូស្មាច់។

អ្នកជំងឺទាំង ៣ នាក់ខាងលើ មាន១នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ដឧត្ដរមានជ័យ និង ២នាក់ទៀត ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ​មន្ទីរពេទ្យក្នុងខេត្ដបាត់ដំបង។

យ៉ាងណាមិញ បើតាមបទយកការណ៍របស់ BTV News បានឲ្យដឹងថា ចំពោះអ្នកជំងឺបំប្លែងខ្លួនថ្មីចំនួន ២ នាក់ក្នុងខេត្ដបាត់ដំបង គឺមានសភាពធម្មតា មិនមានអាការៈអ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈពួកគេស្ថិតនៅមន្ទីរពេទ្យផ្សេងគ្នា និងស្ថិតក្នុងការយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

ដោយឡែក ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីក្នុងខេត្ដបាត់ដំបងទាំង២នាក់នេះ ក៏ត្រូវបានយកសំណាក និងដាក់ឲ្យធ្វើចត្ដាឡីស័កផងដែរ៕

សូមស្ដាប់ព័ត៌មានលម្អិតខាងក្រោម៖

វីដេអូ

ប្រភព៖ BTV News

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...