ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ២២០ ដើម ជូនទៅសហគមន៍ក្នុងមូលដ្ឋានរដ្ឋបាលឃុំរាមអណ្តើក ក្នុងស្រុកគិរីវង់ ខេត្តតាកែវ តាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា «ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា។
«ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង» ជាយុទ្ធនាការមួយបង្កើតឡើងដោយក្រុមហ៊ុន FWD Cambodia ក្នុងគោលដៅជួយបំភ្លឺដល់សហគមន៍តាមរយៈការបរិច្ចាគបង្គោល និងអំពូលសូឡាក្រោមការគាំទ្រពីអតិថិជនរបស់ខ្លួន។ រាល់ការទិញបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងបរិច្ចាគបង្គោល និងអំពូលសូឡាមួយដើម ដែលមានភ្ជាប់ឈ្មោះអតិថិជននៅបង្គោលនោះ។
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖