ប្រុងប្រយ័ត្នឱ្យមែនទែន! ខណ្ឌ/សង្កាត់ ​ទាំងនេះ ក្នុងរាជធានីភ្នំពេញ​មានចំនួនអ្នកឆ្លងកូវីដ១៩ច្រើន ​ - TrueID

ប្រុងប្រយ័ត្នឱ្យមែនទែន! ខណ្ឌ/សង្កាត់ ​ទាំងនេះ ក្នុងរាជធានីភ្នំពេញ​មានចំនួនអ្នកឆ្លងកូវីដ១៩ច្រើន ​

June 15, 2021

ភ្នំពេញ៖  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បាន​ចេញសេចក្តីជូនដំណឹងថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ បានរកឃើញសង្កាត់/ខណ្ឌមួយចំនួន ក្នុង​រាជធានីភ្នំពេញដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើន​ ដោយសង្កាត់/ខណ្ឌទាំងនោះ រួមមាន៖

ខណ្ឌពោធិ៍សែនជ័យ (ចោមចៅ៣, ចោមចៅ២, កាកាប១, ចោមចៅ១)

ខណ្ឌកំបូល (កន្ទោក, បឹងធំ, កំបូល)

ខណ្ឌមានជ័យ (ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២)

ខណ្ឌដង្កោ (ដង្កោ, ពងទឹក, ជើងឯក)

ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ)

ខណ្ឌ សែនសុខ (ឃ្មួញ)

ខណ្ឌ ទួលគោក​ (ទឹកល្អក់៣)

ខណ្ឌ ជ្រោយចង្វារ(ព្រែកតាសេក)

ខណ្ឌ ច្បារអំពៅ (ក្បាលកោះ)

ខណ្ឌ ៧មករា

ដូច្នេះដើម្បីរក្សាសុវត្ថិភាព សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនប្រសិន​បើ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់​ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ៕

របាយការណ៍ រដ្ឋបាលរាជធានីភ្នំពេញ
របាយការណ៍ រដ្ឋបាលរាជធានីភ្នំពេញ

  ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...