ខេត្តព្រៃវែង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀត - TrueID

ខេត្តព្រៃវែង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀត

June 11, 2021

ព្រៃវែង៖ នៅថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៨នាក់

២- ស្រុកព្រះសេ្តច ចំនួន ​៩នាក់

៣-ស្រុកពារាំង ចំនួន ​៧នាក់

៤- ស្រុកស្វាយអន្ទរ ចំនួន ​៤នាក់

៥- ស្រុកកំចាយមារ ចំនួន​ ៤នាក់

៦- ស្រុកស៊ីធរកណ្ដាល ចំនួន​ ៤នាក់

៧- ស្រុកពាមជរ ចំនួន​ ៣នាក់

៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់

៩- ស្រុកកញ្ចៀច ចំនួន ១នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ យ៉ាងណាមិញ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃនិងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...