អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយជាទឹកប្រាក់ ១៥,០០០ ដុល្លារ ផ្តល់ជូនដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា ២រូប ដែលផលិត Drone ដឹកមនុស្សបានដោយជោគជ័យ - TrueID

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយជាទឹកប្រាក់ ១៥,០០០ ដុល្លារ ផ្តល់ជូនដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា ២រូប ដែលផលិត Drone ដឹកមនុស្សបានដោយជោគជ័យ

September 29, 2021

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១នេះ អំណោយជាទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារ ជាការលើកទឹកចិត្តពី ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ដល់និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្ស សម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ។

ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ

និស្សិតកម្ពុជាពីររូបផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យ ជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។

ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ

ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរ និងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិត ដែលបានផលិត Drone អាចដឹកមនុស្សបាននោះជាខ្លាំង ដោយក្នុងនោះដែរឯកឧត្ដមបានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើការផលិត Drone នេះ ដើម្បីឲ្យកាន់តែមានគុណភាព។

ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ

ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ ឯកឧត្ដម ហេង សួរ , អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់ ៥,០០០ ដុល្លារ ដែលសរុបថវិកាទាំងអស់មានចំនួន ១៥,០០០ ដុល្លារ ជូនដល់ក្រុមនិស្សិតដែលបានផលិត Drone នោះផងដែរ។

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ក្នុងការទទួលនិស្សិត ដែលអ្នកឧកញ៉ាគ្រោងនឹងបញ្ជូនមកនោះដោយក្ដីរីករាយ។

ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ

ក្រៅពីការលើកទឹកចិត្ត ទាំងការផ្ដល់ជាគំនិតក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ឲ្យសិស្សនិស្សិតដែលអ្នកឧកញ៉ាគ្រោងផ្ដល់អាហារូបករណ៍ ១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សានៅវិទ្យាស្ថានខាងនេះផងដែរ។

Drone ដឹកមនុស្សដែលផលិតបានជោគជ័យ
Drone ដឹកមនុស្សដែលផលិតបានជោគជ័យ

គួរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕

ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
ពិធីប្រគល់អំណោយ
Drone ដឹកមនុស្សដែលផលិតបានជោគជ័យ
Drone ដឹកមនុស្សដែលផលិតបានជោគជ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...