ភ្នំពេញ៖ ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារមានបណ្ដាញសាខាច្រើនជាងគេមួយនៅទូទាំងប្រទេសនាថ្ងៃនេះ បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PillTech Solutions ដែលជាវេទិកាឱសថដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ហើយបានឈ្នះពានរង្វាន់ “ពានរង្វាន់សម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ” នៅក្នុងកម្មវិធីពានរង្វាន់ICTកម្ពុជា និងអាស៊ានប្រចាំឆ្នាំ ២០២១ ។
តាមរយៈកិច្ចសហការជាយុទ្ធសាស្ត្រនេះ ធនាគារ ហ្វីលីព បានពង្រឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកច្នៃប្រឌិតលើសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវប្រព័ន្ធអេកូនៃផលិតផលឌីជីថល សម្រាប់អតិថិជនរបស់ខ្លួន។ ម៉្យាងវិញទៀត ក្រុមហ៊ុនPillTech ក៏អាចបង្កើនអត្ថប្រយោជន៍សម្រាប់ឱសថស្ថានជាសមាជិករបស់ខ្លួនតាមរយៈប្រព័ន្ធទូទាត់ដ៏ងាយស្រួល និងកម្មវិធីទទួលទឹកប្រាក់ត្រលប់មកវិញដែលផ្តល់ជូនដោយធនាគារ ហ្វីលីព នៅពេលដែលឱសថស្ថានជាសមាជិកទាំងនោះធ្វើការបញ្ជាទិញឱសថផ្សេងៗ។
តាមរយៈការប្រព័ន្ធទូទាត់ដែលមានភាពរលូន និងងាយស្រួលរបស់ធនាគារ ហ្វីលីព ឱសថស្ថានជាសមាជិករបស់ក្រុមហ៊ុន PillTech នឹងអាចប្រើប្រាស់សេវាកម្មឌីជីថលជាច្រើនរួមមានប្រព័ន្ធទូទាត់តាម QR, KHQR និងសេវាធនាគារចល័តនិងសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ ស្ថាប័នទាំងពីរក៏បានសហការគ្នាក្នុងការផ្តល់ជូនការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដោយអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ថ្លៃឱសថដោយផ្ទាល់នៅលើគេហទំព័រលក់ឱសថរបស់ក្រុមហ៊ុនPillTech (store.tovpet.com) តាមរយៈគណនីធនាគារ ហ្វីលីព។
កិច្ចសហការជាយុទ្ធសាស្ត្រនេះនឹងធានាថាឱសថស្ថានជាសមាជិករបស់ក្រុមហ៊ុន PillTechនឹងអាចគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេកាន់តែងាយស្រួលតាមរយៈឌីជីថលដែលមានសុវត្ថិភាពខណៈពេលដែលអតិថិជនរបស់ធនាគារ ហ្វីលីព ក៏អាចធ្វើការទូទាត់យ៉ាងងាយស្រួលលើថ្លៃឱសថពួកគេនិងរីករាយជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារហ្វីលីព លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ បានបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ធនាគារក្នុងការក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេលើប្រព័ន្ធឌីជីថលនៅកម្ពុជា។
លោកចាន់ ម៉ាច បានបន្ថែមទៀតថា "ជាមួយនឹងគេហទំព័រដែលងាយស្រួលក្នុងការប្រើប្រាស់របស់ក្រុមហ៊ុនPillTech ក៏ដូចជាប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថលដ៏មានសុវត្ថិភាពរបស់ធនាគារហ្វីលីព យើងជឿជាក់ថា យើងនឹងនាំមកនូវបរិបទថ្មីមួយនៅក្នុងវិស័យឱសថសាស្រ្ត ក៏ដូចជាផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា"។
លោកឱសថបណ្ឌិត ជា វិរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិ បានបង្កើតក្រុមហ៊ុន PillTech ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលឱសថការីកំពុងជួបប្រទះរួមមាន ដំណើរការប្រព័ន្ធឌីជីថលការស្វែងរកឱសថប្រកបដោយប្រសិទ្ធភាពនិងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយគុណភាព។ គេហទំព័របញ្ជាទិញឱសថតាមអនឡាញត្រូវបានបង្កើតឡើងដោយក្រុមពហុជំនាញនៃឱសថការី អ្នកសសេរកូដកម្មវិធីនិងអ្នកជំនាញអាជីវកម្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមសម្រាប់ឱសថការី អោយគាត់មានពេលវេលាច្រើនដើម្បីពិគ្រោះជាមួយអ្នកជំងឺអាចដោះស្រាយទាំងបញ្ហាសុខភាព និងអាជីវកម្មជាមួយនឹងដំណោះស្រាយសាមញ្ញមួយ។
លោកវេជ្ជបណ្ឌិត ជា វិរៈ មានប្រសាសន៍ថាក្រុមហ៊ុនទាំងពីរក៏កំពុងសហការគ្នាក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការពង្រីកអាជីវកម្មដល់ឱសថស្ថានជាសមាជិកទាំងអស់របស់ក្រុមហ៊ុនPillTech នៅទូទាំងប្រទេស។
លោក ជា វិរៈ បានបន្ថែមថា