​អភ័ព្វពេកហើយ! នៅរស់ខ្វះភាពកក់ក្តៅ ពេលស្លាប់ទៅ សពកុមារាហុង គ្មានសូម្បីសាច់ញាតិមកយក - TrueID

​អភ័ព្វពេកហើយ! នៅរស់ខ្វះភាពកក់ក្តៅ ពេលស្លាប់ទៅ សពកុមារាហុង គ្មានសូម្បីសាច់ញាតិមកយក

June 12, 2021

ភ្នំពេញ: ដូចដែលប្រិយមិត្ត និងមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានជ្រាបពីរឿងរ៉ាវដ៏សែនរន្ធត់កាលពីយប់ថ្ងៃទី១១ ខែមីនា កន្លងទៅនេះ ដោយប្អូនប្រុសហុង ជាក្មេងកំព្រាមួយរូប បានទទួលមរណភាពភ្លាមៗក្រោយពេលដែលប្អូនប្រុសបានឡើងតោងឡានដែលមានដឹកម៉ាស៊ីនភ្លើង បានកិនបណ្តាលឲ្យស្លាប់ បន្ទាប់ពីប្អូនបានលោតចុះពីលើឡាន ដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកលេងបណ្តាញហ្វេសប៊ុកទាំងយប់តែម្តង។

យ៉ាងណាមិញ បន្ទាប់ពីបានទទួលមរណភាពដោយសារតែហេតុការណ៍នេះរួចមក សពរបស់ប្អូនប្រុសហុង ត្រូវបានដឹកយកមកបូជានៅក្នុងវត្ត​ព្រែកលៀប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ខណ:ដែលពុំមានសាច់ញាតិរបស់ប្អូនប្រុសណាម្នាក់មកជូនដំណើរជាលើកចុងក្រោយ ផ្ទុយទៅវិញគេឃើញមានតែអ្នកដែលអាណិតប្អូនប្រុស មកចូលរួមទៅវិញ ខណ:ការបូជាសពនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះតែម្តង៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

កុមារាហុង
កុមារាហុង
ទីតាំងបូជាសព
ទីតាំងបូជាសព
វត្តព្រែកលៀប
វត្តព្រែកលៀប
ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...