ស្រាបៀរ អង្គរ បានរៀបចំការប្រគំតន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង» ដោយបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ - TrueID

ស្រាបៀរ អង្គរ បានរៀបចំការប្រគំតន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង» ដោយបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់

April 19, 2022

ភ្នំពេញ៖ស្រាបៀរ អង្គរ មានក្តីសោមនស្សរីករាយ ដែលបានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង» ដោយបានបង្ហាញនូវការសម្តែង និងផ្ទាំងទស្សីយភាពសិល្បៈជាច្រើនទម្រង់ ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ កម្មវិធីនេះបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីចុងសប្តាហ៍មុន បន្ទាប់ពីយុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ ស្រាបៀរអង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវទទួលបានជោគជ័យ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីអង្គរអបអរអត្តសញ្ញាណយើងបានបង្ហាញនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា៖ ការបង្ហាញក្បាច់រាំការសម្តែងល្ខោនស្រមោលស្បែកធំ ក្រមា ដើមត្នោត និង ចាប៉ីដងវែង ជាដើមដោយមានការចូលរួមពីលោកគ្រូ គង់ បូរាណ ដែលជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃនិងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដូចជា៖ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱកសុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឈឺន រតនៈ លោក គង់ ចំរើននិងក្រុមរាំ The King ក៏ដូចជារំលេចសម្លៀកបំពាក់ដែលបានរចនាឡើងពីអត្តសញ្ញាណខ្មែរ ប្រកបដោយភាពច្នៃប្រឌិត។

  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»

ទាំងការសម្តែង និងបទចម្រៀងមួយចំនួនព្រមទាំងសម្លៀកបំពាក់ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត របស់សិល្បករ និងសិល្បការិនីសុទ្ធសឹងតែឆ្លុះបញ្ចាំងរំលឹកពីអត្តសញ្ញាណខ្មែរយើងចំនួនបួន ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ខេមប្រ៊ូវ សម្រាប់យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង»

  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»

លោក សោម ច័ន្ទណារ៉ាតប្រធានផ្នែកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវបានលើកឡើងថា៖

លោក ច័ន្ទណារ៉ាតបានបន្តទៀតថា៖

  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»

សូមបញ្ជាក់ថា យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ស្រាបៀរ អង្គរ បានជ្រើសរើសអត្តសញ្ញាណខ្មែរយើងចំនួនបួនដោយបានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗដោយឡែកពីគ្នា ដូចជា៖

១. ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនង​ដ៏រឹងមាំ

២. ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែដូចភាពរីករាយមិនអាចខ្វះគ្នា

៣. ដើមត្នោត៖ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង

. ល្ខោនស្បែក៖ពន្លឺឆ្លុះចេញជាស្រមោល ឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក

ស្រាបៀរ អង្គរត្រូវបានផលិតជាលើកដំបូងក្នុងឆ្នាំ ១៩៩២។ ស្រាបៀរ អង្គរ គឺជាផលិតផលលំដាប់កំពូលមួយរបស់ក្រុមហ៊ុនខេមប្រ៊ូវ ។ ឆ្លងកាត់បទពិសោធជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ជាស្រាបៀរល្អបំផុត ដែលផលិតដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិតនិងផ្តល់នូវបទពិសោធរសជាតិស្រាបៀរដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន។

  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»

ស្រាបៀរ អង្គរ ត្រូវបានផលិតឡើងពីគ្រឿងផ្សំដ៏ល្អឥតខ្ចោះនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរ គ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់និងរក្សាបាននូវរសជាតិដើមដែលប្រជាជនខ្មែរនិយមចូលចិត្ត និងឆ្ញាញ់ពិសាស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ន៕

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»
  តន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង»

 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...