ភ្នំពេញ៖ ថ្មីៗនេះរកឃើញ អ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ០៣នាក់ ដែលជាអាជីវករផ្សារបឹងសាឡាង នៅក្នុងដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ដោយឡែក នៅល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ ក្នុងប្រតិបត្តិការចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ១៩ បំប្លែងថ្មី Delta អាជ្ញាធរបានរកឃើញ អាជីវករ ផ្សារបឹងសាឡាង (ផ្សារក្រមួន) ០៣នាក់ មានផ្ទុកមេរោគកូវីដ១៩ ប៉ុន្តែមិនទាន់ច្បាស់ថាជាប្រភេទបម្លែងថ្មីឬយ៉ាងណា ដោយត្រូវរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍សិន។
អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាបន្ថែមការប្រុងប្រយ័ត្នចំពោះ វិរុសកូវីដ១៩បម្លែងថ្មីឱ្យមែនទែន៕
សូមចូលទស្សនារូបភាពខាងក្រោម៖