ភ្នំពេញ៖ លោក យឹម តាស្រង់ និង តន់ ច័ន្ទសីម៉ាបានធ្វើរឿងភ្ញាក់ផ្អើលទាំងអស់នៅម្សិលមិញនេះដោយចេញមុខធ្វើជាម្ចាស់ភាគហ៊ុន និង BrandAmbassodor រៀងខ្លួនជាមួយនឹងលោកស្រី Ly Newry ហៅ ម៉ាក់អ៊ីអ៊ី ដែលជាថៅកែផលិតផល EEw9 ។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា កាលពីវេលាយប់ថ្ងៃទី ៣០ឧសភា ២០២២ ដោយមានភ្ញៀវកិត្តិយសពិសេសតំណាងចែកចាយជាច្រើន។វត្តមានរបស់គណៈអធិបតី បានបង្ហាញពីការហក់ចូលទីផ្សារកម្ពុជាផ្លូវការនៃផលិតផលត្រកូលEEw9 ដែលមានផលិតផលច្រើនប្រភេទមានខូស្មេទិក និងកាហ្វេសម្រករបស់កូរ៉េ ដែលបច្ចុប្បន្នបាននិងកំពុងវាយលុកប្រទេសជាង១០ នៅអាស៊ី និងអឺរ៉ុបរួចហើយ។
លោកស្រី Ly Newry ដែលគេស្គាល់ជាទូទៅថាម៉ាក់អ៊ីអ៊ី ដោយសារលោកស្រី និងកូនស្រីឈ្មោះ អ៊ីអ៊ីល្បីនៅលើបណ្ដាញសង្គមជាច្រើនឆ្នាំហើយនោះ បានមានប្រសាសន៍ឲ្យដឹងថាលោកស្រីមានមោទកភាពក្នុងការដែលអាចនាំយកផលិតផលសុទ្ធល្អពីរោងចក្រប្រទេសកូរ៉េផ្ទាល់ មកចែកបងប្អូនប្រជាពលរដ្ឋខ្មែរបានសាកល្បងប្រើប្រាស់។
លោកស្រីលើកឡើងថាដំបូងឡើយដូចប្រិយមិត្តដឹង លោកស្រីគ្រាន់ជាអ្នកលក់ផលិតដែលលោកស្រីបានកុម្មង់ពីរោងចក្រឱសថកូរ៉េផ្ទាល់មកលក់លើអនឡាញប៉ុណ្ណោះ។ប៉ុន្តែក្រោយដោយសារមានការគាំទ្រច្រើន លោកស្រីក៏សម្រេចទំនាក់ទំនងជាមួយរោងចក្រនោះបង្កើតម៉ាកយីហោខ្លួនឯងឡើង ដោយមានឈ្មោះថាEEw9 ដូចដែលបងប្អូនបានឃើញនៅថ្ងៃនេះ។
ស្ត្រីអ្នកជំនួញវ័យក្មេងដដែលបញ្ជាក់ថា EEw9 មានផលិតផលជាច្រើនមានដូចជា ផលិតផលសម្រាប់សម្រស់ស្បែកនិងផ្ទៃមុខ ឈុត 24k និងកាហ្វេសម្រក EEw9 ជាដើម។ ផលិតផលទាំងនេះ មិនត្រឹមតែចូលមកប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែអាមេរិក កាណាដា អឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀតក៏កំពុងមាននៅលើទីផ្សារប្រទេសទាំងនោះដែរ។
ក្រោយសម្រេចចូលទីផ្សារកម្ពុជាលោកស្រី Ly Newry បានសហការជាមួយលោកយឹម តាស្រង់ អ្នកដែលមានស្នាដៃ និងកិត្តិយសល្បីក្នុងពិភពសិល្បៈ។ស្របពេលប៉ុន្មានថ្ងៃនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលរឿងប្រកាសឈប់ពីតួនាទីជានាយកគ្រប់គ្រងផលិតកម្មGalaxy Navatra នៅថ្ងៃម្សិលមិញលោកត្រូវប្រកាសថាជាម្ចាស់ភាគហ៊ុនធំមួយរូប។
ក្នុងសមត្ថកិច្ចនេះ លោកលើកឡើងថាលោកបានត្រៀមរួចរាល់សម្រាប់បេសកកម្មថ្មី។លោកថាបទពិសោធន៍ដែលលោកក្រាញននៀលក្នុងសិល្បៈធ្វើជាអ្នកនិពន្ធដែលមិនមាននរណាស្គាល់សោះ រហូតមានការទទួលស្គាល់ និងក្លាយជាអ្នកដឹកនាំមួយរូបក្នុងផលិតកម្មរបស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា លោកមានជំនឿថា លោកនឹងប្រើការខិតខំក្រាញននៀលនេះទៀតក្នុងបទពិសោធន៍ថ្មី។
លោកថែមទាំងបានលើកឡើងថា បានរកឃើញចំណុចកែលម្អលើអ្វីដែលមនុស្សនានាក្នុងទីផ្សារអនឡាញនេះបានធ្វើទៀត
ក្រៅពីវត្តមានរបស់លោក យឹម តាស្រង់ក្នុងយុទ្ធសាស្ត្របំផ្ទុះទីផ្សារ ក្រុមហ៊ុនផលិតផល EEw9 ក៏បានជ្រើសរើស តន់ច័ន្ទសីម៉ា ដែលតារាស្រីលំដាប់កំពូលម្នាក់ ធ្វើជាតារាតំណាងផលិតផល(BA)។ សាមីខ្លួនបានអះអាងថា នាងមានការពិចារណាល្អិតល្អន់មុនទទួលការងារនេះ។នាងថា មានអ្នកគាំទ្រជាច្រើនដូច្នេះនាងមិនចង់ឲ្យពួកគេសោកស្ដាយក្នុងរើសប្រើផលិតផលខុសនោះទេ។
ជាក់ស្ដែងផលិតផល EEw9 នាងជាអ្នកសាកល្បងមុនគេទៅទៀតទើបនឹងដឹងច្បាស់ថា នាងគួរធ្វើអ្វីសម្រាប់អ្នកគាំទ្រ៖
ដូចនឹងការអះអាងរបស់តារាស្រីលោកស្រី Ly Newry ក៏បានបញ្ជាក់ដែរថាលោកស្រីភ្ញាក់ផ្អើល នៅថ្ងៃមួយមានគេផ្ញើសារតាមតេឡេក្រាមទៅទិញផលិតផលរបស់លោកស្រីដែលក្រោយមកដឹងថាជាតារាចម្រៀងដ៏ល្បី តន់ ច័ន្ទសីម៉ា ហើយនេះក៏ជាមូលហេតុដែលអ្នកស្រីរើសនាង ធ្វើជា Brand Ambassdor ដែរ។
នៅយប់មិញនេះ នៅមុនបញ្ចប់កម្មវិធីក៏មានកម្មវិធីចាប់រង្វាន់ជាច្រើនជូនតំណាងចែកចាយក្នុងនោះមានទាំងរង្វាន់ម៉ូតូផង។ លោកស្រី Ly Newry ហៅ ម៉ាក អ៊ីអ៊ី បញ្ជាក់ថាខែក្រោយនឹងមានកម្មវិធីបែបនេះបន្តបន្ទាប់ទៀត៕