ញូវយ៉ក៖ កាលពីថ្ងៃសៅរ៍ អគ្គិភ័យដ៏ធំមួយដែលបានឆេះចេញពីអគារទំនេរមួយនៅក្នុងទីក្រុងញូវយ៉ក បានរាលដាលដល់ព្រះវិហារសាងសង់នៅសតវត្សរ៍ទី១៩ ដែលបណ្តាលឱ្យសំណង់ទាំងពីរនេះខ្ទេចខ្ទីទាំងអស់។
យោងតាម NBC ញូវយ៉កបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រហែល៥ព្រឹក នៅឯអគារមួយនៅផ្លូវ East 7th Street សង្កាត់ EastVillage។ ការឆាបឆេះនេះបណ្តាលឱ្យមានការរោទ៍កណ្តឹងប្រកាសអាសន្នចំនួន៦ដង។នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងញូវយ៉កបាននិយាយថា ក្រុមពន្លត់អគ្គិភ័យចំនួន៤នាក់បានរងរបួសស្រាល។
ព្រះវិហារMiddle Collegiate ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៦២៨ ត្រូវបានបំផ្លាញដោយភ្លើង។ សំណាងល្អដែរដែលនៅក្នុងអគ្គិភ័យនេះ មិនមាននរណាម្នាក់បាត់បង់ជីវិតទេឡើយ។
យោងតាមគេហទំព័ររបស់ព្រះវិហារ វាគឺជាព្រះវិហារក្រុមជំនុំចំណាស់ជាងគេបំផុតនៃក្រុម Collegiate Churches of New York ហើយប្រវត្តិរបស់ព្រះវិហារនេះគឺទាក់ទងជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕