ឧត្តរមានជ័យ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុកនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៩៤ម៉ែត្រកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រនិងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ( ភ្លៀងនៅបន្តធ្លាក់ អាជ្ញាធរបានផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកជាបណ្ដោះអាសន្ន )ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថាគិតត្រឹមវេលាម៉ោង៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២នេះ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ទឹកក្នុងអាងបន្តឡើងដល់កម្ពស់ ៣,៩៧ម៉ែត្រហើយ៕