សៀមរាប៖ ការប្រកួតនៅទឹកដីខេត្តសៀមរាបបានបញ្ចប់ជាមួយក្ដីសប្បាយរីករាយខណៈកម្មវិធីប្រកួតទេពកោសល្យកុមារដំបូងបំផុតនៅកម្ពុជា “SuperGold Kid Star” ដែលឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid សម្រាប់សប្ដាហ៍ទី២ បានរកឃើញអ្នកត្រូវបន្តទាំង១០រូប និង ៥ រូបទៀតត្រូវចាកចេញ។
បេក្ខភាពទាំង ១០ រូបត្រូវបានជ្រើសគណៈកម្មការទាំង ៣ ស្របតាមលក្ខខណ្ឌរបស់កម្មវិធី ហើយក៏ស្របតាមបេះដូងមហាជន ដើម្បីឲ្យពួកគាត់បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កញ្ញា មាស សុខសោភា លោក ម៉ានិតនិងកញ្ញា សុភ័ក្រ កុសុម៉ា ដែលជាគណៈកម្មការទាំង ៣ នៃកម្មវិធី “SuperGold Kid Star” បានបង្ហាញអារម្មណ៍ រំភើប បន្ទាប់ពីបានចម្រាញ់រកឃើញបេក្ខភាពទាំង១០ រូប ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលពួកគាត់សុទ្ធសឹងតែមានទេពកោសល្យខ្ពស់ ដែលនឹងជាអនាគតថ្មីនៃអ្នកសិល្បៈវ័យក្មេងរបស់កម្ពុជា។
ចង់ជ្រាបច្បាស់ថាទិដ្ឋភាពបង្ហាញសមត្ថភាពនៅកំពង់ចាមពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖