ព្រះសីហនុ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ២០២១ នាឱកាសត្រៀមឆ្លងឆ្នាំសកល ២០២២នេះ សង្កេតឃើញថា មានភ្ញៀវទេសចរយ៉ាងច្រើនកុះករចាប់ផ្តើមបោះតង់ រឺក្រាលកន្ទេលអង្គុយលេងតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុបានខិតខំរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលកំសាន្តក្នុងខេត្តព្តះសីហនុ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការ ដោយកម្លាំងមាន សមត្ថកិច្ចក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចេញល្បាតឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕
ប្រភព៖ ទូរទស្សន៍ជាតិ ខេត្តព្រះសីហនុ