សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់នារីខ្មែរលេង Tik Tok ឲ្យរក្សាភាពថ្លៃថ្នូរ - TrueID

សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់នារីខ្មែរលេង Tik Tok ឲ្យរក្សាភាពថ្លៃថ្នូរ

July 6, 2022

ភ្នំពេញ៖ ថ្លែងក្នុងឳកាស​អញ្ជើញ​​ជួបសំណេះសំណាលជាមួយគណៈប្រតិភូអាស៊ានប៉ារ៉ាហ្គេម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើដល់នារីខ្មែរដែលនិយមលេងនូវបណ្ដាញសង្គម Tik Tok ឲ្យរក្សាគោរពប្រពៃណី និងរក្សាភាពថ្លៃថ្នូររបស់ខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើទៅនាងៗ ក្មួយៗជានារីដែលចូលលេងក្នុង Tik Tok ខ្លះក៏ឲ្យជាឧទាហរណ៍ល្អខ្លះក៏និយាយបែបកំប្លែង... ប៉ុន្តែខ្ញុំសង្កេតឃើញថា ក្មួយៗស្ដ្រីខ្មែរមួយចំនួនដូចជា អា.សអា.ភាស.ពេកទេដឹង ខ្លះចេញមកអារឿងចំ.អេសចំអា.សតែម្ដង ចឹងខ្ញុំសូមអង្វរករឲ្យរក្សាគោរពប្រពៃណីរបស់ខ្លួន»។

​ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនមានផែនការបិទ Tik Tok នោះទេ ដូច្នេះសូមលេងចុះ ក៏ប៉ុន្ដែវាមិនមែនជាមធ្យោបាយ ដើម្បីយកមកនិយាយ នូវពាក្យចំ.អេសចំអា.សនោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...