ភ្នំពេញ៖ Texas Chicken បានបង្ហាញវត្តមានរបស់ខ្លួនជាសកលដោយធ្វើការបើកដំណើរការទីតាំងដំបូង របស់ខ្លូននៅប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលមានទីតាំងនៅលើផ្លូវលេខ ៥១(Pasteur)កែងនឹងផ្លូវលេខ ៣០២ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ការបើកដំណើរការនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាជីវកម្មផ្តាច់មុខជាមួយក្រុមហ៊ុន TH F&B Co., LTD ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកផ្គត់ផ្គង់និងនាំចូលនូវ ចំណីអាហារដែលមានគុណភាពខ្ពស់ មកក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុននេះបាននឹងកំពុងតែគ្រប់គ្រងនូវហាងអាហារដែលនាំចូលមកពីក្រៅប្រទេសម៉ាកល្បីៗក្នុងពិភពលោក ចំនួន ៦ប្រេនរួចមកហើយ។
លោក Yang Ming (YM) Ong អនុប្រធានប្រតិបត្តិអន្តរជាតិនៃប្រេន Texas Chicken មាន ប្រសាសន៍ថា ៖
ជាមួយនឹងបញ្ជីមុខអាហារតាមបែបអន្តរជាតិនៅTexas Chicken Cambodia នឹងផ្តល់ជូនអតិថិជននូវសាច់មាន់បំពងរសជាតិហឺរ ដែលល្បីល្បាញបំផុតរបស់ Texas Chicken ជាមួយនិងការប្រលាក់គ្រឿង ២ ដង និង ការប្រលាក់ម្សៅធ្វើដោយដៃផ្ទាល់ តាមដំណាក់ កាលនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយម៉ត់ចត់បំផុត ដើម្បីធានាបាននូវរសជាតិហឹរនិងឈ្ងុយឆ្ងាញ់គ្រប់ម៉ាត់។
មិនត្រឹមតែមានសាច់មាន់បំពងរសជាតិហឹរមួយមុខនោះទេ TexasChicken ក៏មានសាច់មាន់បំពងរសជាតិដើមផងដែរដែលមានរសជាតិឆ្ងាញ់ ហើយស្រស់ៗ ពោរពេញទៅដោយរសជាតិ ដ៏ពិសេសតាមបែបរសជាតិដើមផងដែរ។ក្រៅពីនេះយើងក៏មាន នំបិសស្គីត (Honey-Butter Biscuits) ដ៏ឈ្ងុយឆ្ងាញ់ ប្លែក ដែលត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃហើយក៏មានសាច់មាន់បំពងស្រួយៗជាផ្នែក មិនមានជាប់ឆ្អឹងដែលមានរសជាតិជាប់ចិត្ត និងអតិថិជនទាំងអស់តែងតែចូលចិត្តនោះគឺ Chicken Tenders ។
បន្ថែមពីលើនេះទៀតនោះ Texas Chicken ក៏មាន Wrap បែបមុិចស៊ិចកូ (Mexicana wrap) និងប៊ឺហ្គឺជាច្រើនប្រភេទដូចជា BBQClub Burger ជាដើម មិនតែប៉ុណ្ណោះយើងក៏មានJalapeno បំពងថែមទាំងមានឈីសនៅខាងក្នុង (JalapenoBombers), នំខេក strawberry និង អាហារឆ្ងាញ់ៗជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ Texas Chicken ក៏បានបង្កើតអាហារបែបច្នៃប្រឌិត ដែលបង្កើតឡើងសម្រាប់បំពេញតំរូវការរសជាតិរបស់ អតិថិជននៅតំបន់អាស៊ីផងដែរដែលមានដូចជា បាយមាន់ Teriyaki និង បាយមាន់ Kee Mao ។
តាមប្រសាសន៍របស់លោក ណមហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TH F&B Co.,LTD
បានថ្លែងថា៖
ដើម្បីជាការអបអរសាទរក្នុងឱកាសបើកដំណើរការទីតាំងដំបូងរបស់TexasChicken Cambodia ក៏មានជាកម្មវិធីពិសេសដូចជា៖
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននិង ការផ្តល់ជូនពិសេសផ្សេងៗទៀតលោកអ្នក អាចតាមដានតាមរយៈ គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ Texas Chicken Cambodia:https://www.facebook.com/TexasChickenCambodia
Contact Us: 077666916/077666617
Find Us Here: https://goo.gl/maps/Pfwwx3DjLYg3ybpX8
ប្រវត្តិខ្លីៗពី Church’s Chicken / Texas Chicken
Texas Chickenចាប់ផ្តើមបើកដំណើរការជាដំបូងបង្អស់នៅក្នុងទីក្រុងសេន អេនតូនីញ៉ូ (SanAntonio) រដ្ឋតិចសាសក្រោមស្លាកយីហោChurch’s Chicken ក្នុងឆ្នាំ១៩៥២ ដោយនៅក្រៅពីទ្វីបអាមេរិចខាងជើងត្រូវបានស្គាល់ឈ្មោះមួយផ្សេងទៀតថាTexas Chicken ដែលជាប្រេនតែមួយជាមួយនឹង Church’s Chicken ។
ជាច្រើនឆ្នាំក្នុងការបើកដំណើរការChurch’s Chicken ឬTexas Chicken ត្រូវបានទទួល ស្គាល់ថាជាហាងបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងនិងធំជាងគេបំផុតមួយនៅលើពិភពលោក។
លក្ខណៈពិសេសរបស់ Church’sChicken ឬ Texas Chickenគឺ មាន់បំពងដែលមានទំហំធំ ជាងគេ ស្រួយជាងគេ ហើយឆ្ងាញ់ជាងគេ ដែលមានពីររសជាតិគឺ រសជាតិដើម និងហឺរនឹងត្រូវបានរៀបចំថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃតែម្តង ក្រៅពីនេះក៏មានប្រភេទសាច់មាន់ បំពងផ្នែកមិនជាប់នឹងឆ្អឹងដែលយើងហៅថាChicken Tender ឬក៏ TenderStrips សម្រាប់សាំងវ៉ិចមានជាច្រើនរសជាតិផ្សេងៗពីគ្នាបន្ថែមទៀតនោះនៅមាននំបិសស្គីត ទឹកឃ្មុំ (Honey Butter Biscuit)ដែលដុតថ្មីៗដោយផ្ទាល់និងមានអាហារបន្ថែម(sides) ជាមួយនឹងតម្លៃដ៏សមរម្យបំផុតហើយរសជាតិក៏កាន់តែពិសេសគឺធានាថាឈ្ងុយឆ្ងាញ់ ប្លែកដែលអ្នកមិនធ្លាប់បានសាកល្បងពីមុនមក។
សព្វថ្ងៃនេះ Church’sChicken ឬ TexasChicken មានទីតាំងសរុបច្រើនជាង១,៧០០កន្លែងនៅក្នុងបណ្តាប្រទេសទាំង២៣ និងនៅតែបន្តពង្រីកទីតាំងបន្ថែមទៀតនាពេល អនាគត ហើយសម្រាប់ទីផ្សារពិភពលោករកប្រាក់ចំណូលជាសរុបច្រើនជាង$1 billion។
សម្រាប់ពត៌មានបន្ថែមដែលទាក់ទងទៅនឹងឱកាសទទួលបានសិទ្ធអាជីវកម្មChurch’s Chicken / TexasChicken សូមចូលទៅកាន់: http://www.churchs.com/franchiseget-started.php
ជួបគ្នាឆាប់ៗនេះនៅ TexasChicken BKK1!