សង្ខារមិនទៀង! ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា បានជាកូវីដហើយ បែរជាទទួលមរណភាពដោយសារតែជំងឺប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ - TrueID

សង្ខារមិនទៀង! ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា បានជាកូវីដហើយ បែរជាទទួលមរណភាពដោយសារតែជំងឺប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ

July 15, 2021

 ខេត្តសៀមរាប៖ លោក យន់ សំបូរ ជាស្ថាបនិកមួយរូបដែលជាប្រធានផ្តួចផ្តើមបង្កើតអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជាឡើងតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន បានទទួលមរណភាពហើយ នៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ កន្លងទៅនេះ ក្រោយពីបានសម្រាកព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ មួយរយភាគរយហើយថែមទាំងបានបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកវ៉ាត សុភ័ក្ត្រ កាលពីពេលថ្មីៗនេះ។

តាមប្រភពដដែលបានឱ្យដឹងទៀតថាទោះបីជាលោក យន់ សំបូរ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយក្តី តែស្ដានភាពជំងឺរបស់លោកនៅតែធ្ងន់ធ្ងរដែលបានធ្វើឱ្យលោកមានជំងឺប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ។

ក្នុងនោះយោងតាមម្ចាស់គណនីហ្វេសប៊ុកដដែល បានប្រាប់ឱ្យដឹងថា លោក យន់ សំបូរ បានជួយកុមារជាច្រើនពិសេសនៅទីក្រុងប៉ោយប៉ែតតែឥឡូវអង្គការរបស់លោកបានបន្តបេសកម្មនៅខេត្តសៀមរាបវិញ។ទោះមិនបានលេចធ្លោនៅក្នុងសង្គមក៏ដោយក៏គាត់និងក្រុមគ្រួសារនៅតែបន្តព័ន្ធកិច្ចនេះដោយក្តីស្រឡាញ់នឹងបានលះបង់សេចក្តីសុខរបស់ខ្លួន ដើម្បីកុមារកម្ពុជាបានរៀនសូត្រ៕

លោក យន់ សំបូរ
លោក យន់ សំបូរ
លោក យន់ សំបូរ ល
លោក យន់ សំបូរ ល
គ្រួសារលោក យន់ សំបូរ
គ្រួសារលោក យន់ សំបូរ
លោក យន់ សំបូរ
លោក យន់ សំបូរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...