មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤កន្លែងនៅភ្នំពេញ ត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិ​ទឹកប្រាក់១លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata! - TrueID

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤កន្លែងនៅភ្នំពេញ ត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិ​ទឹកប្រាក់១លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata!

April 7, 2021

រាជធានីភ្នំពេញ៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពនិងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញក្រុមហ៊ុន Smart Axiata បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំ និងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ​(Sinovac) ចំនួន ១,៥ លានដូសដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ចំនួន ៤ លានដូស បន្ថែមទៀតរំពឹងថានឹងមកដល់ឆាប់ៗនេះតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាពដើម្បីធានាឲ្យបានថាពលរដ្ឋកម្ពុជាទទួលបានការការពារ​ប្រឆាំងជំងឺកូវីដ ១៩ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពីព្រឹតិ្តការណ៍ថ្ងៃទី ២០ កុម្ភៈ។​

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩​ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវតង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុនSmartAxiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា៖

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ដែលរួចរាល់នឹងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀននិងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញវិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុកសាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវមណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩​ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុននិងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង ១២ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...