រូបភាពចាក់ដោត កូនប្រុសក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដ - TrueID

រូបភាពចាក់ដោត កូនប្រុសក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដ

May 1, 2021

រាជធានីភ្នំពេញ ៖ មហាជននាំគ្នា ចែករំលែកបន្តគ្នា ផ្អើលពេញហ្វេសប៊ុក ក្រោយថត ជាប់កូនប្រុស លត់ជង្គង់ក្រាបសំពះ ជូនដំណើរឪពុកជរា វ័យ ៩២ឆ្នាំ ទៅព្យាបាលជំងឺកូវីដម្នាក់ឯង។ 

ពិតណាស់ ចាប់តាំងពី ជំងឺកូវីដ១៩ កាន់តែវាយលុកក្នុងប្រទេសកម្ពុជាមក រូបភាពក្តុកក្តួលជាច្រើន ត្រូវបានចែករំលែកលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនរំជួលចិត្ត និងកាន់តែយល់ច្បាស់ពី ទំហំនៃវីរុសមួយនេះ មិនត្រឹមតែឆ្លងរហ័ស អាចឆក់យកជីវិតមួយពព្រិចភ្នែក នោះទេ ថែមទាំង មិនស្គាល់មនោសញ្ចេតនា ថែមទៀត។

គួរបញ្ជាក់ផងដែរថា បុរស២នាក់ឪពុកកូននេះ បានកំពុងរស់នៅ សង្កាត់ព្រែកឯក រាជធានីភ្នំពេញ ដែលកំពុងឆក់យក ការចាប់អារម្មណ៍ជាខ្លាំងលើ បុរសជាកូនកត្តញ្ញូ ហ៊ានក្រាបសំពះលត់ជង្គង ដើម្បីជូនដំណើរអ្នកមានគុណ ជាកម្លាំងចិត្ត ដើម្បីព្យាបាលជំងឺកូវីដ១៩៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...