កណ្តាល៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះវេលាម៉ោង ០៩:៣០ នាទីព្រឹក មានករណីអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីដែលស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា មូលហេតុបង្កករណីអគ្គីភ័យនេះឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ប៉ុន្តែមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយក៏គ្មានអ្នករងរបួសដែរ។
ក្នុងនោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យស្រុកល្វាឯមចំនួន ០៣គ្រឿងប្រើប្រាស់អស់ ០៣រថយន្ត និងរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្តាលចំនួន០១ គ្រឿង ប្រើប្រាស់អស់ ០១រថយន្ត ហើយរលត់ជាស្ថាពរនៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕