អស្ចារ្យណាស់! កូនខ្មែរជំនាន់នេះកំចេះផ្សំបោរបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋដែរ - TrueID

អស្ចារ្យណាស់! កូនខ្មែរជំនាន់នេះកំចេះផ្សំបោរបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋដែរ

November 2, 2021

សៀមរាប៖ នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កំបោរបាយអគឺមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ។

ដោយឡែក នៅថ្ងៃទី២ វិច្ឆិកា ២០២១នេះ អាជ្ញាធរជាតិអប្សរាបានអោយដឹងថា កំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។

ក្នុងពេលបច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ដោយសារតែកូនខ្មែរជំនាន់នេះ ក៏នៅតែចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។

ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នកស្រី សៀង ម៉ាលីណែត អាយុ៣៧ឆ្នាំ ជាអ្នកភូមិឪឡោក ស្រុកប្រាសាទបាគង គឺជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀតដែលចេះជំនាញធ្វើ និងលាយបាយអនេះ។

អ្នកស្រី ម៉ាលីណែត ចេះជំនាញផ្សំធាតុ និងលាយបាយអពីជីតារបស់គាត់ និងការបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។

ចំណែកសារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់ កំបោរបាយអ សម្រាប់ជួសជុលប្រាសាទ
គ្រឿងផ្សំ សម្រាប់ជួសជុលប្រាសាទ
គ្រឿងផ្សំ សម្រាប់ជួសជុលប្រាសាទ
ការប្រើប្រាស់គ្រឿងផ្សំ សម្រាប់ផលិត គ្រឿងយកទៅជួសជុលប្រាសាទ
ការប្រើប្រាស់គ្រឿងផ្សំ សម្រាប់ផលិត គ្រឿងយកទៅជួសជុលប្រាសាទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...