រាជធានីភ្នំពេញ ៖ ល្បីទៀតហើយ ករណី ប្តីសម្លាប់ប្រពន្ធ ដោយកាប់នឹងកាំបិត ហើយវាយនឹងកៅអី រួចកាច់ដៃជើង ញាត់ចូលវ៉ាលី ដឹកចេញពីផ្ទះនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ និងរត់គេចរហូតដល់ ស្រុកសំឡូត ខេត្តបាត់ដំបង តែចុងក្រោយ ត្រូវសមត្ថកិច្ចចាប់បាននៅថ្ងៃទី ១២ មិថុនា ២០២១។
ជាមួយគ្នានេះ ជនសង្ស័យមានឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ និងជនរងគ្រោះឈ្មោះ គង់ វុទ្ធី ហៅលី អាយុ ៥៧ឆ្នាំ ជាក់ស្តែង ករណីនេះ ចាប់ផ្តើមកក្រើក ក្រោយកូនប្រុស ប្រកាសរកឪពុកម្តាយខ្លួន ព្រោះបាត់ដំណឹង តែចុងក្រោយ ទើបដឹងថា ឪពុកជាឃាតករសម្លាប់ម្តាយខ្លួន។
មិនតែប៉ុណ្ណោះ នេះបើយោង តាមសរសេររៀបរាប់របស់ កូនប្រុស បានប្រាប់យ៉ាងច្បាស់ថា គ្រាន់តែគាស់ផ្ទះភ្លាម តាមភស្តុតាង នៅកន្លែងកើតហេតុ គឺដឹងស្រាប់ថា ជាករណីឃាតកម្ម តែខ្លួនមិននិយាយប្រាប់ជា សាធារណៈ ព្រោះខ្លាច ជនសង្ស័យជាឪពុករត់គេច ចាប់ខ្លួនមិនបាន៕
គួរបញ្ជាក់ថា កូនប្រុសបាន ប្រាប់ឲ្យដឹងថា ៖