ផ្លូវជាតិលេខ៣៣ និងលេខ៣១ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ - TrueID

ផ្លូវជាតិលេខ៣៣ និងលេខ៣១ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ

December 14, 2022

កំពត៖ ​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានលើគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣១ និងលេខ៣៣ ព្រមទាំង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង (PMU) ផ្លូវជាតិលេខ៣៣ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងពីរខ្សែ ដឹកនាំដោយ ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ត្រៀមរៀបចំបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមអភិបាលខេត្តកំពត និងខេត្តកែប កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បញ្ជាការដ្ឋានអង្គរក្ស គ្រប់អង្គភាព រួមទាំងមន្ត្រីជំនាញបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយកទីតាំងសម្រាប់រៀបចំពិធីបើកការដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធដែលបានចូលរួម និងមានប្រសាសន៍បញ្ជាក់លើកឡើងពីជំហរក្នុងការអនុវត្តការងារ សូមធ្វើឱ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...