អាជ្ញាធរខេត្តតាកែវ ផ្អាកការលក់ដូរក្នុងផ្សារតាកែវ បរិវេណផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់ - TrueID

អាជ្ញាធរខេត្តតាកែវ ផ្អាកការលក់ដូរក្នុងផ្សារតាកែវ បរិវេណផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់

June 7, 2021

ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្ត ចេញសេចក្តីសម្រេចស្ទីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្មការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និង ការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១។

យោងតាមប្រការ១ នៃសេចក្តីសម្រេចបានបញ្ជាក់ថា អាជីវកម្មលក់ដូរ នៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារនិង​ការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតក្នុងភូមិថ្នល់បែកសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែមានអ្នកវិជ្ជមានកូវីដ១៩បានប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាច្រើននាក់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០កុម្ភៈដោយគិតចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតទាល់តែមានការជូនដំណឹងជាថ្មី។

ការផ្អាករាល់អាជីវកម្មនៅក្នុងផ្សារតាកែវនេះធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ដទៃទៀត៕

សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
ទិដ្ឋភាពផ្សារតាកែវ មុនពេលបិទ
ទិដ្ឋភាពផ្សារតាកែវ មុនពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
ទិដ្ឋភាពផ្សារតាកែវ ក្រោយពេលបិទ
សេចក្តីសម្រេចរដ្ឋបាលខេត្តតាកែវ
សេចក្តីសម្រេចរដ្ឋបាលខេត្តតាកែវ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...