ដឹងសខ្មៅហើយ! រឿងរ៉ាវករណីរថយន្តធំ និងឡានតូច ត្បុលឡើងលើស្ពាន តើខាងណាមានសិទ្ធិទៅមុន? - TrueID

ដឹងសខ្មៅហើយ! រឿងរ៉ាវករណីរថយន្តធំ និងឡានតូច ត្បុលឡើងលើស្ពាន តើខាងណាមានសិទ្ធិទៅមុន?

July 15, 2021

ខេត្តតាកែវ៖ កាលពីវេលារសៀលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីរថយន្តពីរគ្រឿង គៀបជាប់គ្នានៅលើស្ពានមួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានមហាជននាំគ្នារិះគន់ថាមកពីការបើកបរមិនមានការយោគយល់ អធ្យាស្រ័យគ្នា ហើយមកទល់ពេលនេះ ទម្លាក់កំហុសដាក់គ្នា។ក្នុងនោះ តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កំហុសមកពីខាងរថយន្តធុនធំដែលបានបើកបរលឿន និង ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកចូលគន្លងនៃស្ពាន ហើយបណ្តាលឱ្យប៉ះនិងគៀបជាប់រថយន្ត Prius នៅលើស្ពាននោះតែម្តង។

បើតាមការបកស្រាយឱ្យដឹងពីម្ចាស់ឡានតូចPrius បានបញ្ជាក់ថា រថយន្តរបស់ខ្លួន បានបើកចូលដល់លើស្ពានមុនប្រមាណ៣ម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធុនធំ បានបើកបោះពួយយ៉ាងលឿនហើយខ្លួនជាម្ចាស់រថយន្តតូចខំស៊ីផ្លេ និង វ៉ៃភ្លើងផង ប៉ុន្តែរថយន្តធំ នៅតែបើកសំដៅយ៉ាងលឿនមិនឈប់ពេលដែលម្ចាស់ឡានធំចុះមក បានប្រាប់ថាជាន់ហ្វ្រាំងមិនស៊ី។ ក្នុង​ពេល​កើត​ហេតុ​នោះ​ទៀតរថយន្ត​ធំ​នោះ​បាន​អូសឡាន​តូច​ថយ​ទៅ​ក្រោយ ទើប​ឃើញ​រូបភាព​បង្ហាញ​បែប​នេះ។

ដោយឡែក យោងតាមបញ្ជាក់របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅលើផេកហ្វេសប៊ុក នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ផ្អែកតាមមាត្រា២០ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា៖

  • នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿងយានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិនរងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន៕
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
រថយន្តធំនិងតូចជាប់គៀប
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...