ម្សិលមិញនេះ ប្រទេសថៃរកឃើញអ្នកឆ្លងអូមីក្រុង លើសពី ៥០០ករណី - TrueID

ម្សិលមិញនេះ ប្រទេសថៃរកឃើញអ្នកឆ្លងអូមីក្រុង លើសពី ៥០០ករណី

December 29, 2021

ថៃ៖ ស្ថានភាពជំងឺកូវិដ១៩ នៅប្រទេសជិតខាងយើងពេលនេះ កំពុងតែស្ថិតនៅស្ថានភាពលំបាកលំបិននៅឡើយទេ បន្ថែមពីលើនេះលើថាមានករណីកូវីដ១៩អូមីក្រុង បានឆ្លងចូលជាច្រើនករណីផងដែរ។

កាលពីម្សិលមិញនេះ មានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ៥១៤ករណី នៅក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ ។ ក្នុងចំណោមចំនួនអ្នកឆ្លងទាំងនោះមាន ១៤៧ករណី គឺជាការឆ្លងក្នុងសហគមន៍ ខណៈពេលដែលអ្នកឆ្លងផ្សេងទៀតគឺមកពីខាងក្រៅប្រទេស។ អ្នកដំណើរជាច្រើនដែលបានមកប្រទេសថៃត្រូវបានលើកលែងការធ្វើតេស្ត និងត្រូវនៅដោយឡែក។ អាជ្ញាធរនឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស និងមានការបញ្ជាក់ពីប្រទេសណាដែលបានអនុម័ត​ឱ្យ​ចូលប្រទេសថៃ រួមទាំងបានឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅពេលចូលមកដល់ក្នុងប្រទេសថៃផងដែរ៕

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ជាពិសេសអ្នកនៅជាប់ព្រំដែនថៃផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការត្រួតពិនិត្យអ្នកដំណើរក្នុងប្រទេសថៃ (រូបតំណាង)
ការត្រួតពិនិត្យអ្នកដំណើរក្នុងប្រទេសថៃ (រូបតំណាង)
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...