កំពង់ចាម៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម នាថ្ងៃនេះបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដបានចុះយកសំណាករកជំងឺកូវីដ-១៩ លើកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៩៨៩នាក់ តាមរយៈការតេស្ដរហ័ស ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន ២៧នាក់។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៧នាក់នោះរួមមានស្រុកជើងព្រៃ ០៨នាក់, ស្រុកចំការលើ ០១នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកព្រៃឈរ ០៣នាក់,ស្រុកស្ទឹងត្រង់០២នាក់ និងមកពីខេត្តត្បូងឃុំ ០១នាក់។
បច្ចុប្បន្ន អ្នកដែលតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ខណៈក្រុមការងារកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីនេះផងដែរ៕
សូមអានសេចក្ដីជូនដំណឹងលម្អិត និងអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងក្រោមនេះ៖
ប្រភព៖ រដ្ឋបាលខេត្ដកំពង់ចាម