ឡើងសាហាវ! យុវជន​ម្នាក់ ជិះ​ម៉ូតូ​ល្មើសច្បាប់​ហើយ ​ដល់ថ្នាក់… (មានវីដេអូ) - TrueID

ឡើងសាហាវ! យុវជន​ម្នាក់ ជិះ​ម៉ូតូ​ល្មើសច្បាប់​ហើយ ​ដល់ថ្នាក់… (មានវីដេអូ)

November 25, 2021

រាជធានីភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិស ពេលដែលប៉ូលិសចរាចរណ៍កំពុងតែឃាត់អនុវត្តច្បាប់បែរជាស្រែកឡូឡារករឿងចង់វាយប៉ូលិស និងគំរាមដកសក្តិចោលថែមទៀត។

តាមប្រភពព័ត៍មានបានឱ្យដឹងថា ខណ:ពេលដែលប៉ូលិស កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែពេលនោះ មានបុរសខាងលើជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៌ខ្មៅមួយគ្រឿង  ពាក់ស្លាកលេខភ្នំពេញ1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ។

ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសរូបនេះស្ទុះដេញដាល់សមត្ថកិច្ចនិងគំរាមដកស័ក្កិចោលទៀតផង។

បច្ចុប្បន្ន បុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...