កម្ពុជាទទួល​ឥទ្ធិពលពីខ្យល់មូសុងនិរតី នឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ - TrueID

កម្ពុជាទទួល​ឥទ្ធិពលពីខ្យល់មូសុងនិរតី នឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

May 10, 2022

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថាក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី។ រដូវវស្សាជារួមទូទាំងប្រទេស សម្រាប់ឆ្នាំ២០២២នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១ តំបន់ទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះ ក៏អាចមានភ្លៀងខ្លាំង។

២ តំបន់ខ្ពង់រាប

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C

- អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...