ភ្នំពេញ៖ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើមបើកបវេស្សនកាលឆ្នាំសិក្សាថ្មី ២០២១ - ២០២២ នៅថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ២០២១។ សាលាក៏មានការផ្តល់ជូនពិសេស(Standard Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
សាលាអន្តរជាតិ អាយ ស៊ីអេសផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២ (Year 12) និងកម្រិត“A Level” នៃចក្រភពអង់គ្លេស ។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ(CIC KH008) ដោយ នាយកដ្ឋានប្រឡងអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។ ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ ក្នុង ១៩៥ ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ ។
សម្រាប់កម្មវិធី មធ្យមសិក្សាពីរភាសាសិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge“A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង១៧៥,០០០ នាក់ជារៀងរាល់ឆ្នាំនៅប្រមាណ ១៣០ ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖
- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard ,MIT , Stanford, Yale,…
- ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge,Oxford, Edinburgh, Imperial,…
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne,Sydney, Monash, Queensland,…
- កាណាដា : សាកលវិទ្យាល័យ Toronto,McGill, British Columbia, York,…
- ណូវែលស្សេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury,…
- សឹង្ហបុរី : សាកលវិទ្យាល័យ NUS,Nanyang,…
សាលាអន្តរជាតិអាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៨ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្សឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជាភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង សាលាអន្តរជាតិ អាយ ស៊ីអេស (សាខាចតុមុខ): អគារលេខ 14 ផ្លូវលេខ 214សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985
ឬ សាលាអន្តរជាតិ អាយ ស៊ីអេស (សាខាកាល់ម៉ែត): អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចកខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975
MobileApplication: (iOS) https://apps.apple.com/us/app/icsis/id1469492150/
(Android) https://play.google.com/store/apps/details?id=com.kh.ics.school
គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ info@ics.edu.kh
គេហទំព័រសង្គម FACEBOOK: ICS International School
Download our latest school magazine, please click thelink http://ics.edu.kh/icsis/newsletter/2018.pdf