សៀមរាប៖ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលសង្រ្គោះតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ២០២២មកនោះក្រោមអ្នកបច្ចេកទេសបាននឹងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជាធ្វើការពង្រឹងរចនាសម្ពន្ធខឿនផ្នែកខាងក្រោមរៀបពង្រឹងសសរផ្អោបតាមទ្វារដើម្បីទប់ទ្រទម្ងន់ផ្តែរខាងលើធ្វើការពង្រឹងផ្ទាំងរចនាសម្ពន្ធឥដ្ឋដែលប្រេះនិងពុកផុយបិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការទប់ទ្រលំនឹងតួប្រាសាទដោយប្រើគ្រោងដែកពីខាងក្នុង ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ទៀតថា ដំណើរការងារជួសជុលនេះ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ៕