កូវីដ-១៩៖ ចំនួនករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ហាក់ហក់ឡើងបន្ដិចវិញគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ក្រៅតែពីរាជធានីភ្នំពេញ នៅតាមបណ្ដាខេត្ដនានាផ្សេងទៀត ក៏បានរកឃើញករណីឆ្លងថ្មីស្ទើររៀងរាល់ថ្ងៃ គួរឲ្យព្រួយបារម្ភផងដែរ។
ខាងក្រោមនេះ គឺជាចំនួនអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ តាមបណ្ដាខេត្ដមួយចំនួនក្នុងប្រទេសកម្ពុជា៖
១. ខេត្ដរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១។
២. ខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
៣. ខេត្ដស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ទៀត និងមានករណីជាសះស្បើយចំនួន ១៦នាក់ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
៤. ខេត្ដបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៦នាក់ទៀត និងជាសះស្បើយ ចំនួន ០៣ នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១។
៥. ខេត្ដកោះកុង រកឃើញករណីកូវីដ-១៩ នៅស្រុកស្រែអំបិលចំនួន០៦នាក់បន្ថែមទៀត នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១។
៦. ខេត្តឧត្ដរមានជ័យ រកឃើញជំងឺកូវីដ-១៩ លើពលករខ្មែរចំនួន ០៣ករណីបន្ថែមទៀត ដែលបានឆ្លងដែនពីប្រទេសថៃមកប្រទេសកម្ពុជា និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ០៦នាក់ នៅទី០៤ ខែមិថុនា ឆ្នាំ២០២១។
៧. ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test), ជាសះស្បើយចំនួន ០៤នាក់ និងទទួលមរណៈភាពចំនួន ០១នាក់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
៨. ខេត្ដបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ នៅថ្ងៃទី៣ ខែមិថុនា និង មានករណីជាសះស្បើយចំនួន ២១៦នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១។
ប្រភព៖ ទទក